បុណ្យណូអែល
ស្វែងរកធនធានឌីសាញដោយឥតគិថ្លៃសម្រាប់បុណ្យណូអែលជាមួយក្រុមជំនុំរបស់លោកអ្នក។ ចុះឈ្មោះនៅខាងក្រោម ហើយទាញយកដោយឥតគិតថ្លៃ។
របៀបប្រើប្រាស់
វីដេអូដែលមានគុណភាពខ្ពស់
នៅក្នុងការរួមសហការជាមួយ
នៅក្នុងព្រះគម្ពីរ មនុស្សដែលមានក្តីសង្ឃឹមគឺខុសគ្នាឆ្ងាយពីអ្នកសុទិដ្ឋិនិយម! នៅក្នុងវីដេអូនេះ យើងនឹងស្វែងយល់ពីរបៀបដែលសេចក្តីសង្ឃឹមក្នុងព្រះគម្ពីរមើលទៅលក្ខណៈរបស់ព្រះតែមួយព្រះអង្គ ហើយលក្ខណៈនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការជឿជាក់ថាអនាគតនឹងប្រសើរជាងបច្ចុប្បន្ន។
សេចក្ដីសុខសាន្ត” គឺជាពាក្យដែលប្រើជាទូទៅនៅក្នុងភាសាខ្មែរ។ វាមានន័យខុសគ្នាចំពោះមនុស្សផ្សេងគ្នា។ វាក៏ជាពាក្យសំខាន់នៅក្នុងព្រះគម្ពីរផងដែរ។ វាមិនសំដៅទៅលើត្រឹមតែអវត្តមាននៃជម្លោះនោះទេ ប៉ុន្តែក៏សំដៅទៅលើវត្តមាននៃអ្វីផ្សេងទៀតផងដែរ។ នៅក្នុងវីដេអូនេះ យើងនឹងស្វែងយល់ពីអត្ថន័យស្នូលនៃសេចក្ដីសុខសាន្តក្នុងព្រះគម្ពីរ នោះគឺសាឡូម និងរបៀបដែលវានាំទៅដល់ព្រះយេស៊ូវ។
នៅក្នុងវីដេអូនេះ យើងស្វែងយល់ពីប្រភេទនៃភាពរីករាយដែលប្រជាជនរបស់ព្រះត្រូវបានហៅទៅរក។ វាមិនមែនគ្រាន់តែជាអារម្មណ៍រីករាយនោះទេ ប៉ុន្តែជាជម្រើសមួយដើម្បីជឿជាក់ថាព្រះនឹងបំពេញតាមការសន្យារបស់ទ្រង់ចំពោះយើងជានិច្ច។
ពាក្យថា “ស្រឡាញ់” គឺជាពាក្យដែលពិបាកនិយាយបំផុតនៅក្នុងភាសារបស់យើង ព្រោះវាសំដៅលើអារម្មណ៍ដែលកើតឡើងចំពោះមនុស្សម្នាក់។ នៅក្នុងគម្ពីរសញ្ញាថ្មី “ស្រឡាញ់” ឬ“ អាហ្គាប៉េ” សំដៅលើវិធីប្រព្រឹត្តិចំពោះមនុស្សដែលត្រូវបានកំណត់ដោយព្រះយេស៊ូវផ្ទាល់៖ នោះមានន័យថាការស្វែងរកសុខុមាលភាពសម្រាប់អ្នកដទៃដោយមិនគិតពីការឆ្លើយតបរបស់ពួកគេ។